Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 31:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ្យ‌ទ្រព្យ​មួយ​ចំណែក​សម្រាប់​ជា​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច តង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ* នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ​ទ្រព្យ​១​ចំណែក ទុក​សំរាប់​ជា​ដង្វាយ​ដុត គឺ​ដង្វាយ​ដុត​ពេល​ព្រឹកនឹង​ពេល​ល្ងាច ដង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សំរាក នឹង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​គូរបាន​ដុត ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 31:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។


ដ្បិត​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​មួយ​ពាន់ និង​ចៀម​ប្រាំពីរ​ពាន់ ដល់​ក្រុម​ជំនុំ​សម្រាប់​ជា​តង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​មួយ​ពាន់ និង​ចៀម​មួយ​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ


ព្រះបាទ​យ៉ូសៀស​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​បី​ម៉ឺន និង​គោ​បី​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ​ដល់​ពួក​អ្នក​ក្នុង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង


ឯ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


នៅ​ថ្ងៃ​ទី​ប្រាំមួយ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ប្រាំបី ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម