Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀងរាល់ថ្ងៃ​ដូច​មហាបូជាចារ្យ​ឯទៀត​ដែល​ត្រូវថ្វាយយញ្ញបូជា​សម្រាប់​បាប​របស់ខ្លួន​ជាមុន រួចមក​ទើបថ្វាយយញ្ញបូជាសម្រាប់បាប​របស់​ប្រជាជន​វិញ​នោះ​ទេ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការនេះ​ម្ដងជាសម្រេច កាល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀង​រាល់​ថ្ងៃ​ដូច​ជា​សម្ដេច​សង្ឃ​ផ្សេងៗ​ ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ខ្លួន​ជា​មុន​ រួច​បាន​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​នោះ​ឡើយ​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះ​តែ​ម្ដង​ជា​ការ​សម្រេច​ នៅ​ពេល​ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះអង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ៊ីសា​មិន​ត្រូវ​ការ​ធ្វើ​គូរបាន​រៀង​រាល់​ថ្ងៃ ដូច​មូស្ទី​ឯ​ទៀតៗ​ធ្វើ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​គាត់​បាន​ប្រគល់​រូប‌កាយ​គាត់​ផ្ទាល់​ជា​គូរបាន ម្ដង​ជា​សូរេច។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។


អើរ៉ុន​ត្រូវ​សម្លាប់​ពពែ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប​ដែល​ថ្វាយ​សម្រាប់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ។


អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។


ដ្បិត​ដែល​ព្រះ‌អង្គ​សុគត នោះ​ព្រះ‌អង្គ​សុគត​ខាង​ឯ​បាប ម្ដង​ជា​សូរេច ហើយ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ គឺ​រស់​ខាង​ឯ​ព្រះ​វិញ។


ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​បាន​សង់​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ សម្រាប់​ជា​ដំណាក់​របស់​ព្រះ ក្នុង​ព្រះ‌វិញ្ញាណ។


ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


គ្រប់​ទាំង​សម្តេច​សង្ឃ​ដែល​គេ​ជ្រើស​រើស​ក្នុង​ចំណោម​មនុស្ស ត្រូវ​បាន​តែង​តាំង​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ តំណាង​ឲ្យ​ពួក​គេ​ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌យូជា​សម្រាប់​លោះ​បាប។


ហើយ​ដោយ​ហេតុ​នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​របស់​ខ្លួន​លោក​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​អំពើ​បាប​របស់​ប្រជាជន​ដែរ។


ប្រ​សិន​បើ​ព្រះ‌អង្គ​គង់​នៅ​ផែនដី នោះ​ព្រះ‌អង្គ​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ។


ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


ព្រះ‌អង្គ​មិន​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ម្តង​ហើយ​ម្តង​ទៀត ដូច​សម្តេច​សង្ឃ ដែលតែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​ឆ្នាំ ទាំង​យក​ឈាម ដែល​មិន​មែន​ជា​ឈាម​ខ្លួន​ឯង​នោះ​ឡើយ


ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា


ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។


តែ​ផ្នែក​ខាង​ក្នុង មាន​តែ​សម្តេច​សង្ឃ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​មួយ​ឆ្នាំ​ម្តង ទាំង​យក​ឈាម​ដែល​លោក​ថ្វាយ​សម្រាប់​ខ្លួន​លោក និងសម្រាប់​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​ដោយ​អចេតនា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម