Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មើល ទូលបង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​ដំកល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ចង់​សង់​ដំណាក់​មួយ​ជូន​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្ញុំ ដើម្បី​ញែក​ជូន​ទ្រង់​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ទ្រង់ សម្រាប់​តម្កល់​នំបុ័ង​ជូន​ទ្រង់​ជា​អចិ‌ន្ត្រៃយ៍ ព្រម​ទាំង​ធ្វើ​គូរបាន​ដុត​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រ‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទូល‌បង្គំ​មាន​បំណង​នឹង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ​ថា "បុត្រ​របស់​អ្នក ដែល​យើង​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​អ្នក នោះ​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង"។


តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ថា "ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សម្រាប់​ឈ្មោះ​យើង នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ


ឯ​យញ្ញ‌បូជា​ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​មេត្រី នោះ​គឺ​គោ​ពីរ​ម៉ឺន​ពីរ​ពាន់ និង​ចៀម​មួយ​សែន​ពីរ​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លម្អ និង​ល្បី​ឮ​ទួទៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យបាន​គ្រប់​គ្រាន់»។ ព្រះបាទ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ប្រដា​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។


រាល់​ព្រឹក​ល្ងាច គេ​តែង​ដុត​តង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​ពួក​យើង​គោរព​ប្រតិបត្តិ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង តែ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ។


ព្រះបាទ​សាឡូម៉ូន​បាន​បង្គាប់​ឲ្យសង់​ព្រះ‌វិហារសម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌ដំណាក់​សម្រាប់​អង្គ​ទ្រង់​ផ្ទាល់។


គឺ​ជា​តម្លៃ​នៃ​នំបុ័ង​តាំង​ទុក តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​ប្រចាំ និង​តង្វាយ​ដុត​ដែល​ថ្វាយ​ជា‌ប្រចាំ ហើយ​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ និងថ្ងៃ​បុណ្យ​ដែល​បាន​កំណត់ វត្ថុ​បរិសុទ្ធ តង្វាយ​លោះ​បាប សម្រាប់​ធ្វើ​ពិធី​រំដោះ​បាប​ពួក​អ៊ីស្រា‌អែល និង​សម្រាប់​អស់​ទាំង​កិច្ច​ការ‌ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។


ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។


ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក​នៅ​លើ​តុ​នោះ នៅ​ចំពោះ​យើង​ជា‌និច្ច។


អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ


ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ថ្ងៃ​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម