ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 14:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​អ៊ីស្រា‌អែលនាំ​គ្នា​ចូល​ទៅ​កណ្ដាល​សមុទ្រ តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ នឹង​ខាង​ឆ្វេង​គេ

សូមមើលជំពូក

អាល់គីតាប

ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

សូមមើលជំពូក



និក្ខមនំ 14:22
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​មក​នោះ ទៅ​វាយ​ទឹក ដោយ​ពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​អេលីយ៉ា ព្រះ‌អង្គ​គង់​នៅ​ឯ​ណា?» ពេល​បាន​វាយ​ទឹក​ហើយ ទឹក​ក៏​បាន​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។


ពេល​នោះ លោក​អេលីយ៉ា​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​ពីរ​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក។


ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។


ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។


គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


ព្រះ‌អង្គ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​ទៅ​ជា​ដី​គោក គេ​បាន​ដើរ​ឆ្លង​កាត់​ទន្លេ។ នៅ​ទី​នោះ យើង​ខ្ញុំ​បាន​រីកស‌រាយ​ក្នុង​ព្រះ‌អង្គ


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមាន​ទឹក​ផុស និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច ប្រែ​ជា​រីង​ស្ងួត។


ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។


ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។


ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​សេះ​របស់​ស្ដេច​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្ដាល​សមុទ្រ តាម​ដី​គោក​វិញ។


ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ទឹក​ក៏​ឈរ​ឡើង​ជា​គំនរ ទឹក​ធំ​បាន​ពូន​ឡើង​ដូច​កំផែង អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​បាត​សមុទ្រ។


ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​ប្រាំពីរ​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង ដើរ​ឆ្លង​ទៅ​បាន។


នោះ​នឹង​មាន​ថ្នល់​មួយ​សម្រាប់​ពួក​សំណល់ នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។


ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ


តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?


គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ


ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន។


ដ្បិត​យើង​នឹង​ធ្វើ​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំ‌វិញ និង​ជា​សិរី‌ល្អ​នៅ​កណ្ដាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា»។


គេ​ចេញ​ពី​ពីហាហ៊ី‌រ៉ុថ ឆ្លង​កាត់​សមុទ្រ ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​គេ​ដើរ​បី​ថ្ងៃ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​បោះ​ជំរំ​នៅ​ម៉ារ៉ា។


បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ


ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។


កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​កំពុង​ដើរ​ឆ្លង​នៅ​លើ​ដី​ស្ងួត ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ទាល់​តែ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឆ្លង​ផុត​ទន្លេ​យ័រ​ដាន់។


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​កូន​ចៅ​ឲ្យ​ដឹង​ថា "ពួក​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​លើ​ដី​ស្ងួត"។


គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា‌មួយ​គេ កំពុង​ឃ្វាល​ចៀម​នោះ។