Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ផ្លូវ​ក្នុង​សមុទ្រ ដែល​ធ្វើឲ្យមាន​គន្លង​ក្នុង​ទឹក​ដ៏ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ នឹង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡា​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

សូមមើលជំពូក ចម្លង




អេសាយ 43:16
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។


ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។


ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។


ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។


ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។


ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។


ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។


កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។


យើង​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា "ចូរ​ឲ្យ​រីង​ស្ងួត​ទៅ" ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីងហួត‌ទៅ​ដែរ។


ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។


តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?


ដ្បិត​យើង ជា​យេហូវ៉ា គឺ​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល ដែល​រលក​កម្រើក​ឡើង ឮ​សន្ធឹក នាម​របស់​យើង គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។


ព្រះ​ដែល​ប្រទាន​ព្រះ‌អាទិត្យ សម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖


ទេវតា​ទី​ប្រាំមួយ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត ស្រាប់​តែ​ទឹក​ទន្លេ​នោះ​ក៏​រីង​អស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​កើត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម