Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដោយសារតែ​ជំនឿ ពួកគេ​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ឆ្លងកាត់​លើ​ដីគោក រីឯ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​សាកល្បង ក៏​ត្រូវ​សមុទ្រ​លេប​បាត់ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដោយសារ​ជំនឿ​ ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម​ប្រៀប​ដូច​ជា​ដើរ​លើ​ដី​គោក​ ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាកល្បង​ បែរ​ជា​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ ​ស្លាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ស្លាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​ទៅ​ជា​ដី​គោក គេ​បាន​ដើរ​ឆ្លង​កាត់​ទន្លេ។ នៅ​ទី​នោះ យើង​ខ្ញុំ​បាន​រីកស‌រាយ​ក្នុង​ព្រះ‌អង្គ


ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។


ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។


កូន​ចៅ​អ៊ីស្រា‌អែលនាំ​គ្នា​ចូល​ទៅ​កណ្ដាល​សមុទ្រ តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។


នោះ​លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​នៅ​ពេល​ព្រឹក ទឹក​ក៏​ហូរ​ប្រសព្វ ចូល​ទៅ​នៅ​កន្លែង​ធម្មតា​វិញ។ ពេល​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ព្រះ‌យេហូវ៉ា​ក៏​ពន្លិច​គេ​នៅ​កណ្ដាល​សមុទ្រ​អស់​ទៅ។


ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​ពួក​លោក ពេល​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ការ​ដែល​ពួក​លោក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​អង្គ​របស់​សាសន៍​អាម៉ូរី នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ដល់​ព្រះ​បាទ​ស៊ីហុន និង​ព្រះ​បាទ​អុក ដែល​ពួក​លោក​បាន​បំផ្លាញ​ទាំង​ស្រុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម