នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។
ទំនុកតម្កើង 88:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាអ្នកដែលត្រូវគេបោះបង់ចោល នៅកណ្ដាលពួកមនុស្សស្លាប់ ដូចជាអ្នកដែលត្រូវគេសម្លាប់ ដែលដេកនៅក្នុងផ្នូរ ដូចជាអស់អ្នកដែលព្រះអង្គលែងនឹកនា ហើយត្រូវបានកាត់ចេញ ពីព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំត្រូវបានបោះបង់ចោលនៅក្នុងចំណោមមនុស្សស្លាប់ ដូចជាមនុស្សដែលត្រូវគេសម្លាប់ ដេកនៅក្នុងផ្នូរ ដែលព្រះអង្គមិនបាននឹកចាំពួកគេទៀត ហើយពួកគេក៏ត្រូវបានកាត់ចេញពីព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ លែងនឹកនា និងលែងជួយទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយ ដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ ដែលដេកនៅក្នុងផ្នូរ ជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះ ហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ អាល់គីតាប ខ្ញុំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ខ្ញុំប្រៀបបាននឹងអស់អ្នកដែលទ្រង់ លែងនឹកនា និងលែងជួយទៀត។ |
នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។
ប៉ុន្តែ ព្រះទ្រង់នឹកចាំពីលោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយលោក ព្រះអង្គបានធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកចុះ។
បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
គឺសូមព្រះសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្ត ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ។
៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ឱព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំអើយ ទូលបង្គំស្រែករកព្រះអង្គ សូមកុំព្រងើយនឹងស្ដាប់ទូលបង្គំឡើយ ដ្បិតប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ នោះទូលបង្គំនឹងដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅមិនខាន។
គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។
ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ យើងរាល់គ្នាត្រូវកាត់ចេញហើយ។