លោកុប្បត្តិ 19:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល29 នៅពេលព្រះបំផ្លាញទីក្រុងនានានៃវាលទំនាប ព្រះបាននឹកចាំអំពីអ័ប្រាហាំ ព្រះអង្គក៏នាំឡុតចេញពីកណ្ដាលមហន្តរាយ ពេលរំលាយទីក្រុងនានាដែលឡុតបានរស់នៅនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។ សូមមើលជំពូកអាល់គីតាប29 នៅពេលដែលអុលឡោះរំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ អុលឡោះបាននឹកគិតដល់អ៊ីព្រហ៊ីម គឺអុលឡោះបានប្រោសឡូតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលទ្រង់រំលាយក្រុងដែលឡូតរស់នៅនោះ។ សូមមើលជំពូក |
ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។
តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានលោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ។
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។