ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នឹង​ចម្រើនឲ្យ​ទូល‌បង្គំ កាន់​តែ​មាន​កិត្ដិយស​ឡើង ហើយកម្សាន្ត​ចិត្ត​ទូល‌បង្គំ​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះអង្គ​ចម្រើន​សេចក្ដីធំឧត្ដម​ដល់​ទូលបង្គំ ហើយ​ត្រឡប់មក​កម្សាន្តចិត្ត​ទូលបង្គំ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ព្រះអង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​លើក​សេចក្ដី​ខ្ពង់‌ខ្ពស់​នៃ​ទូលបង្គំ​ឡើង ហើយ​វិល​មក​ជួយ​កំសាន្ត​ទូលបង្គំ​វិញ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ទ្រង់​នឹង​សំរាល​ទុក្ខ​ខ្ញុំ​សា​ជា​ថ្មី។

សូមមើលជំពូក



ទំនុកតម្កើង 71:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។


ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។


៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។


មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។


សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ!


សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។


នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ប៉ុន្ដែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​នាំ​យើង​ឲ្យ​មាន​ជ័យ‌ជម្នះ​ជានិច្ច​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​តាម​រយៈ​យើង ការ​ស្គាល់​ព្រះ‌អង្គ សាយក្លិន​ក្រអូប​នៅ​គ្រប់​ទី​កន្លែង។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​ក្សាន្ត​ចិត្ត ប៉ុន្តែ លើស​ពី​ការ​កម្សាន្ត​របស់​យើង យើង​រឹត​តែ​មាន​អំណរ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​អំណរ​របស់លោក​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​គាត់​បាន​ធូរ​ស្បើយ។


ប៉ុន្តែ ព្រះ​ដែល​កម្សាន្ត​ចិត្ត​អ្នក​ទន់​ទាប ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ដោយការ​មក​ដល់​របស់​លោក​ទី‌តុស


តើ​យើង​អាច​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​ម្តេច ឲ្យ​ស្មើ​នឹង​អំណរ​ដែល​យើង​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា?


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។