ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 60:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ ព្រះអង្គ​បាន​ក្រេវក្រោធ​; សូម​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​បានដូចដើមវិញ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ទំលាយ​ទំលុះ​យើង​ខ្ញុំ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​ខ្ញាល់ ឱ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ដើម​វិញ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ​ក៏​ដោយ ទ្រង់​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 60:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះបាទ​ហាដា‌រេស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក​ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។


ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទម្លាយ មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់» ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ។


ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដុម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល​ពេញ​ក្នុង​ស្រុក​អេដុម​នោះ ហើយ​ពួក​ស្រុក​អេដុម​ទាំង​អស់​ក៏​ចុះចូល​នឹង​ដាវីឌ ព្រះ‌យេហូវ៉ា​បាន​ជួយ​ការពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។


មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។


ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ព្រះបាទ​ដាវីឌ​ក៏​វាយព្រះ​បាទ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​កំពុង​ទៅ​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត។


ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌អង្គ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ


ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ក្លាហាន ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សម្លាប់​ពួក​កូន​ចៅ​សៀរអស់​មួយ​ម៉ឺន​នាក់។


ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។


៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំបាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ដែរ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​រំដោះទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ផង សូម​ការពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ។


៙ សូម​កុំ​សម្លាប់​គេ ក្រែង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ​ភ្លេច ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ធ្វើ​ឲ្យ​គេ​រញ្ជួយ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ ហើយ​ច្រាន​ទម្លាក់​គេ​ទៅ!


ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។


ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែង ទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​ពេល​ណាទៀត? តើ​ព្រះ‌អង្គ​ខ្ញាល់​រហូត​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​របស់ព្រះ‌អង្គ នៅ​តែ​ឆេះ​ដូច​ភ្លើង​ទៀត​ឬ?


ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ព្រះ‌អង្គ សូម​ប្រាស​យើង​ខ្ញុំ​ឲ្យ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ!


ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក


ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


៙ ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​លើក​មុខ​យើង​ខ្ញុំ​ឡើង​វិញ សូម​ឈប់​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ទៅ!


៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។


៙ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា


៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល ហើយ​បាន​កាត់​កាល់​គេ ព្រះ‌អង្គ​ខ្ញាល់​នឹង​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ? សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!


«យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ ហើយ​យើង​នឹង​ស្តាប់​គេ។


ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង


អ្នក​នាំ​ដំណឹង​នោះ​ក៏​ឆ្លើយ​ថា៖ «ពួក​អ៊ីស្រា‌អែល​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​ពីរ​នាក់​ក៏​ស្លាប់​ដែរ ហើយ​ហិប​នៃ​ព្រះ ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់»។