Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះបាទ​ដាវីឌ​ក៏​វាយព្រះ​បាទ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​កំពុង​ទៅ​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដាវីឌ​ក៏​វាយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​លោក​កំពុង​ទៅ ដើម្បី​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​ទត​វាយ​ឈ្នះ​ស្តេច​ហាដា‌រេស៊ើរ ជា​ស្តេច​ស្រុក​សូបា​នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ស្តេច​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺ‌ប្រាត។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។


ទ្រង់​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ​អាករ​ផង។


ព្រះបាទ​ដាវីឌ​ចាប់​បាន​រទេះ​ចម្បាំង​មួយ​ពាន់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។


ព្រះបាទ​សាឡូម៉ូន​បាន​ចេញ​ទៅ​ច្បាំង ហើយ​យក​បាន​ក្រុង​ហាម៉ាត-សូបា


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន​ដី​រញ្ជួយ ព្រះ‌អង្គ​បាន​ហែក​ផែន​ដី​ឲ្យប្រេះ​ចេញ​ពី​គ្នា សូម​ផ្សារ​ទី​ប្រេះ​ស្រាំ​ឡើង​វិញផង ដ្បិតផែន​ដី​កំពុង​តែ​រង្គើ​ហើយ។


យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ចាប់​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​ភីលី‌ស្ទីន ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​អ៊ើប្រាត ដ្បិត​យើង​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ត្រូវ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។


ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម