Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ឱ​ព្រះ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​មើល​មក​យើង​ខ្ញុំ​ដោយ​ចិត្ត សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ស្តាប់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូល‌បង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ គឺ​ព្រះ‌អង្គ​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ»។


សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។


មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»


ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ –បង្អង់


ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


៙ ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​លើក​មុខ​យើង​ខ្ញុំ​ឡើង​វិញ សូម​ឈប់​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ទៅ!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​យើង​ខ្ញុំ​នឹង​បែរ​មក​ហើយ សូម​កែ​ជីវិត​របស់​យើង​ខ្ញុំ​ឡើង​វិញ ដូច​កាល​ពី​ដើម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម