ព្រះអង្គដកប្រាជ្ញាពីពួកអ្នកជាប្រធាន នៃប្រជាជននៅផែនដីចេញ ហើយបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
ទំនុកតម្កើង 59:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក ព្រះគម្ពីរខ្មែរសាកល សូមឲ្យបាបនៃមាត់ពួកគេ និងពាក្យនៃបបូរមាត់ពួកគេ ចាប់ពួកគេជាប់ក្នុងអំនួតរបស់ខ្លួន ដ្បិតពួកគេនិយាយពាក្យបណ្ដាសា និងពាក្យភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលហារមាត់និយាយ គេពោលចេញមកសុទ្ធតែ ពាក្យសម្ដីពោរពេញទៅដោយអំពើបាប ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន! ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ នឹងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ ដែលគេពោលនោះផង អាល់គីតាប ពេលហារមាត់និយាយ គេពោលចេញមក សុទ្ធតែពាក្យសំដី ពោរពេញទៅដោយអំពើបាប ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន! ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។ |
ព្រះអង្គដកប្រាជ្ញាពីពួកអ្នកជាប្រធាន នៃប្រជាជននៅផែនដីចេញ ហើយបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ឱព្រះអម្ចាស់អើយ ឯការដែលអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលព្រះអង្គ សូមសងទៅលើទ្រូងគេមួយជាប្រាំពីរវិញ។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់ឯងមក
ក៏ឮពាក្យសម្ដីរបស់ពួកអ្នកលើកគ្នា ទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិត ទាស់នឹងទូលបង្គំជានិច្ចដែរ។
ប៉ុន្តែ យើងនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត ជាការដែលអ្នកបានបះបោរ ទាស់នឹងយើងទៀតនោះឡើយ ដ្បិតនៅគ្រានោះ យើងនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក ហើយអ្នកនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។
ហើយជម្រាបថា៖ «លោក យើងខ្ញុំនៅចាំពាក្យជនបោកប្រាស់នោះនិយាយ កាលវានៅរស់នៅឡើយថា "បីថ្ងៃក្រោយមក ខ្ញុំនឹងរស់ឡើងវិញ"។
ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។