ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ បាន​រីក‌រាយ​ឡើង សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ ហើយ​សូម​ឲ្យ​អស់​អ្នក ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ សូមឲ្យ​ពួកគេ​បាន​អរសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​ជារៀងរហូត​។ សូមឲ្យ​ព្រះអង្គ​ឃុំគ្រង​ពួកគេ ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ អបអរ​ក្នុង​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីក‌រាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែង ការ‌ពារ​គេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់ព្រះ‌នាម​ទ្រង់ នឹង​បាន​ត្រេក‌អរ ដោយ‌សារ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ទ្រង់​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 5:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពេល​ផ្កាយ​ព្រឹក​ច្រៀង​ជា‌មួយ​គ្នា និង​អស់​ទាំងពួក​ស្ថានសួគ៌ ស្រែក​ហ៊ោ​ដោយ​អំណរ?


ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។


តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​រីក​រាយ​វិញ សូម​ឲ្យ​គេ​ពោល​ឡើង​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន!»។


រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ សូម​ឲ្យ​គេ​បាន​អរ​សប្បាយ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ បាន​ពោល​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម!»


មនុស្ស​សុចរិត​នឹង​ត្រេក​អរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។


វាល​ស្មៅ​ប្រដាប់​ខ្លួន​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​តាក់​តែង​ខ្លួន​ដោយ​ស្រូវ​ដេរ​ដាស ទី​ទាំង​នោះ​ស្រែក​ច្រៀង​ព្រម​គ្នា​ដោយ​អំណរ។


តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​សប្បាយ​រីករាយ គេ​នឹង​រីករាយ​នៅ​ចំពោះ​ព្រះ គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង!


ពូជ‌ពង្ស​របស់​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​គ្រប់​គ្រង​ស្រុក​នោះ​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។


យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។


ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»


មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​វិនាស​ទៅ​ដូច្នោះ​ដែរ! តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ដែល​រះ​ឡើង​ពេញ​កម្លាំង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​សែសិប​ឆ្នាំ។