ព្រះអង្គធ្វើឲ្យយើងខ្ញុំទៅជាពាក្យបង្អាប់ ក្នុងចំណោមសាសន៍ដទៃ ហើយជាទីសើចចំអកក្នុងចំណោម ប្រជាជនទាំងឡាយ។
ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាពាក្យប្រដូចបង្អាប់នៅក្នុងចំណោមប្រជាជាតិនានា និងជាទីគ្រវីក្បាលនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
ព្រះអង្គបានធ្វើឲ្យប្រជាជាតិនានា យករឿងយើងខ្ញុំទុកជាការលេងសើច ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរ ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
ទ្រង់បានធ្វើឲ្យប្រជាជាតិនានា យករឿងយើងខ្ញុំទុកជាការលេងសើច ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
នោះយើងនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុកដែលយើងបានឲ្យដល់គេ ហើយព្រះវិហារនេះដែលយើងបានញែកចេញជាបរិសុទ្ធ សម្រាប់ឈ្មោះរបស់យើង នោះយើងនឹងបោះបង់ចោលពីមុខយើងចេញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីដំណៀល នៅក្នុងពួកសាសន៍ទាំងអស់។
នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយអ្នក។ កូនស្រីក្រុងយេរូសាឡិម បានគ្រវីក្បាលដាក់អ្នក។
យើងនឹងដកអ្នករាល់គ្នាចេញពីស្រុកដែលយើងបានឲ្យដល់អ្នករាល់គ្នា រួចដំណាក់នេះដែលយើងបានញែកជាបរិសុទ្ធ ទុកសម្រាប់ឈ្មោះយើង នោះយើងនឹងបោះបង់ចោលពីភ្នែករបស់យើង ឲ្យបានត្រឡប់ជាពាក្យពោល និងជាពាក្យចំអក ក្នុងចំណោមអស់ទាំងសាសន៍។
បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។
ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើព្រលឹងរបស់អ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។
ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀប ដល់មនុស្ស ហើយគេស្តោះដាក់ចំមុខខ្ញុំ។
ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេឃើញទូលបង្គំ គេគ្រវីក្បាល។
ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។
អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា
យើងខ្ញុំបានត្រឡប់ជាទីត្មះតិះដៀល ដល់អ្នកជិតខាង និងជាទីសើចចំអកឡកឡឺយ ដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា៖ នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយដល់អ្នក កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់អ្នកហើយ។
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
អ្នកនឹងត្រឡប់ទៅជាទីគួរឲ្យរន្ធត់ ជាទីប្រៀបធៀប និងជាទីដំណៀល ក្នុងចំណោមអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំអ្នកចេញទៅ។