ទំនុកតម្កើង 44:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 រាល់ថ្ងៃ ភាពអាប់យសរបស់ទូលបង្គំ នៅមុខទូលបង្គំជានិច្ច ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 វាល់ព្រឹកវាល់ល្ងាច ភាពអាប់យសរបស់ទូលបង្គំនៅចំពោះទូលបង្គំ ហើយសេចក្ដីអាម៉ាស់នៃមុខទូលបង្គំបានគ្របដណ្ដប់ទូលបង្គំ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃ ហើយទូលបង្គំអាម៉ាស់មុខណាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ សូមមើលជំពូកអាល់គីតាប15 ខ្ញុំតែងតែបាក់មុខជារៀងរាល់ថ្ងៃ ហើយខ្ញុំអាម៉ាស់មុខណាស់ សូមមើលជំពូក |
រួចព្រះយេហូវ៉ាចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់។ ស្ដេចក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយពេលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ។
គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។