ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងពួកយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង
ទំនុកតម្កើង 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើនពោលពីទូលបង្គំថា៖ «ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់ ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖ “គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់ អាល់គីតាប មានមនុស្សជាច្រើនពោលពីខ្ញុំថា «អុលឡោះមិនសង្គ្រោះគាត់ឡើយ!»។ - សម្រាក |
ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងពួកយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង
អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា
ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
ឱពួកមនុស្សជាតិអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍ ហើយស្វែងរកសេចក្ដីភូតភរ ដល់កាលណាទៀត? -បង្អង់
ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក ហើយនៅស្ងៀមចុះ។ -បង្អង់
ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?»
ទាំងថ្ងៃទាំងយប់ ខ្ញុំមានតែទឹកភ្នែកជាអាហារ គេពោលមកខ្ញុំជាប់ជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?»
គេពោលថា «ព្រះបានបោះបង់ចោលវាហើយ ចូរដេញតាម ហើយចាប់វាមក! ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
ព្រះយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី ភ្នំប៉ារ៉ាន-បង្អង់- សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ
ព្រះអង្គបានទាញធ្នូចេញពីស្រោមជាស្រេច ទាំងហៅព្រួញជាច្រើនឲ្យមក។-បង្អង់- ព្រះអង្គបានពុះញែកផែនដីឲ្យមានទន្លេ។