ទំនុកតម្កើង 26:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំមិនបានអង្គុយជាមួយពួកមនុស្សនៃសេចក្ដីមិនពិតឡើយ ក៏មិនដើរចុះឡើងជាមួយពួកលាក់ពុតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ទូលបង្គំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ អាល់គីតាប ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។ |
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ
អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ចូរលះចោលសេចក្ដីល្ងង់ខ្លៅ ចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។
ទូលបង្គំមិនបានអង្គុយក្នុងចំណោម នៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែម្នាក់ឯង ដោយព្រោះព្រះហស្តរបស់ព្រះអង្គ ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា