ឱព្រះយេហូវ៉ាអើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម! ឱព្រះអម្ចាស់អើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ!
ទំនុកតម្កើង 22:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន នៅជុំវិញទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល គោឈ្មោលជាច្រើនបានព័ទ្ធជុំវិញទូលបង្គំ គោបានៃបាសានបានឡោមព័ទ្ធទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ ទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញទូលបង្គំ ដូចគោបាមកពីស្រុកបាសាន ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ អាល់គីតាប សត្រូវរបស់ខ្ញុំជាច្រើននាក់ឡោមព័ទ្ធ ខ្ញុំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញខ្ញុំ ដូចគោបាមកពីស្រុកបាសាន ។ |
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម! ឱព្រះអម្ចាស់អើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ!
សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ!
សូមព្រះអង្គបន្ទោសសត្វព្រៃ ដែលរស់នៅកណ្ដាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ នៃសាសន៍ទាំងឡាយផង គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ ដែលចូលចិត្តនឹងសង្គ្រាម។
៙ សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង!។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ ត្រូវអាម៉ាស់ ហើយអាប់ឱន សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ!
ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
អ្នករាល់គ្នានឹងស៊ីសាច់របស់មនុស្សខ្លាំងពូកែ ហើយផឹកឈាមរបស់ពួកចៅហ្វាយនៅផែនដី ទាំងចៀមឈ្មោល កូនចៀម ពពែ និងគោផង សុទ្ធតែជាសត្វបំប៉នពីស្រុកបាសាន
លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ
ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង