Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នេះ ខ្ញុំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ខ្ញុំ​ទេ សូម​កុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌យេហូវ៉ា​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល​ថា​ជូរ​ចត់​ណាស់ ដ្បិត​គ្មាន​អ្នក​ណា​បិទ​បាំង​ទុក ឬ​អ្នក​ណា​ដែល​ឥត​ចំណង​ឡើយ ក៏​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​អង្គ​ទ្រង់ នៅ​គ្រា​ដែល​មាន ទុក្ខ​លំបាក​ដូច្នេះ?


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!


៙ សូម​យាង​មក​ជិត​ទូល‌បង្គំ សូម​លោះ​ទូល‌បង្គំ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផង!។


៙ ឱ​ព្រះ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!


ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​តែ​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។


ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។


យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង


ប៉ុន្តែ ការ​ទាំង​អស់​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ព្រះ‌អង្គ ហើយ​គេច​ខ្លួន​អស់​ទៅ។


គាត់​ក៏​ប្រ‌កែក​ម្តង​ទៀត ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ»។


ពេល​នោះ គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» ខណៈ​នោះ មាន់​ក៏​រងាវ​ឡើង​ភ្លាម។


មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​កាត់​សេចក្ដី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង។


កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម