Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 70:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 សូមឲ្យ​អ្នកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​ទទួលការអាប់យស សូមឲ្យ​អ្នកដែល​ចង់ឲ្យ​ទូលបង្គំ​ជួប​មហន្តរាយ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង ព្យាបាទ​ជីវិត​ទូលបង្គំ ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ទូលបង្គំ វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូលបង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅ សូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់ ដែល​កើត​ដល់​ទូលបង្គំ បាន​ត្រូវ​ថយ​ចេញ ហើយ​អាប់‌យស​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង ព្យាបាទ​ជីវិត​ខ្ញុំ ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ខ្ញុំ វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 70:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ ដូច​ជា​ពាក់​អាវ!


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង!


៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។


សូម​រំ​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវ និង​ជីវិត​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ​ទាំង​នេះ!


អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាក របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា​ចុះ! អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់ ហើយ​បាក់​មុខ​ទៅ!


សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។


សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!


ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​អៀន​ខ្មាស ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង គេ​នឹង​ថយ​ចេញ ព្រម​ទាំង​មាន​សេចក្ដី​ខ្មាស​ភ្លាម​មួយ​រំពេច។


៙ ឱ​ព្រះ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!


សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។


ហេតុនេះ​បាន​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ទៅ​ដល់​គេ​ថា៖ "ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ ហើយ​ដួល​ផ្ងារ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់​រើ​ពុំ​រួច​ឡើយ"។


មើល៍ អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​អ្នក គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។


ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «គឺ​ខ្ញុំ​ហ្នឹង​ហើយ» គេ​ក៏​ថយ​ក្រោយ ដួល​ដាច់​ផ្ងារ​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម