ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកខ្លះ​ទុកចិត្ត​លើ​រទេះចម្បាំង អ្នកខ្លះ​ទុកចិត្ត​លើ​សេះ រីឯ​យើង​វិញ យើង​ទុកចិត្ត​លើ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ

សូមមើលជំពូក

អាល់គីតាប

អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង។

សូមមើលជំពូក



ទំនុកតម្កើង 20:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​គេ ដែលបរ​រទេះ​ចម្បាំង​អស់​ប្រាំពីររយ​រទេះ និង​ពួក​ពល​សេះ​បួន​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក​ជា​មេ‌ទ័ព ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។


ព្រះបាទ​ដាវីឌ​ចាប់​យក​បាន​ពល​សេះ​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ ទុក​ឲ្យ​នៅ​ល្មម​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​យូដា


ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។


ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង»។ ពួក​បណ្ដា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​រាជ‌ឱង្ការ​នៃ​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា។


តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ?


ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


ទូល‌បង្គំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក នឹក​ចាំ​ពី​ព្រះ​នាមព្រះ​ករុណា គ្រប់​ជំនាន់​ត​ទៅ ហេតុ​នេះ ជាតិ​សាសន៍​ទាំង​ឡាយ នឹង​សរសើរ​ព្រះករុណា អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។


គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


គឺ​បាន​សប​ឆ្លើយ​ថា «ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ» ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​អ្នក​ថា «យើង​នឹង​ជិះ​សត្វ​លឿន​ដែរ» ដូច្នេះ គេ​ដែល​ដេញ​តាម​អ្នក​នឹង​បាន​លឿន​ដូច​គ្នា


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា


ពួក​ភីលី‌ស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចម្បាំង​បី​ម៉ឺន ពល​សេះ​ប្រាំមួយ​ពាន់ និង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន។


ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់ ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ព្រះ‌អង្គ​តែង​តាំង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។