ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ​បោះបង់ចោល ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​; បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់ មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់។ បើ​គេ​សន្យា​អ្វី​មួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ

សូមមើលជំពូក

អាល់គីតាប

គេ​មិន​រាប់​រក​អស់​អ្នក​ដែល​អុលឡោះ មិន​ពេញ​ចិត្ត​នោះ​ឡើយ តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​អុលឡោះ‌តាអាឡា។ បើ​គេ​សន្យា​អ្វី​មួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សំដី​របស់​ខ្លួន​ជា‌និច្ច។

សូមមើលជំពូក



ទំនុកតម្កើង 15:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។


ពួក​រាជ​បម្រើ​របស់​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សុទ្ធ​តែ​ឱន​ចុះ ហើយ​គោរព​ដល់​ហាម៉ាន ដ្បិត​ស្ដេច​បាន​ចេញ​រាជ​បញ្ជា​ដូច្នោះ​ពី​ដំណើរ​របស់​លោក តែ​ម៉ា‌ដេកាយ​មិន​បាន​ឱនចុះ ឬ​គោរព​ឡើយ។


ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។


៙ ទូល‌បង្គំនឹង​មើល​ទៅ​មនុស្ស​ស្មោះ‌ត្រង់ នៅ​ក្នុង​ស្រុក ដោយ​សន្ដោស ដើម្បី​ឲ្យ​គេ​បានរស់​នៅ​ជា​មួយ​ទូល‌បង្គំ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ អ្នក​នោះ​នឹង​បម្រើ​ទូល‌បង្គំ។


ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ព្រះ​ឱវា​ទ​របស់​ព្រះ‌អង្គ។


ចំណែក​ឯ​ពួក​បរិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ គេ​ជា​មនុស្សដ៏​ប្រសើរ ដែល​គាប់​ចិត្ត​ទូល‌បង្គំ​គ្រប់​ជំពូក។


«មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។


កាល​លោក​បានវែក​ញែក​អំពី​សេចក្តី​សុចរិត ការ​គ្រប់​គ្រង​ចិត្ត និង​ការ​ជំនុំ‌ជម្រះ​ដែល​នឹង​មក​ដល់ នោះ​លោក​ភេលីច​ក៏​ភ័យ ហើយ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចេញ​ទៅ​វិញ​សិន​ចុះ ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។


គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។


យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។


កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង លោក​ក៏​ហែក​អាវ ហើយ​ពោល​ថា៖ «វរ​ហើយ កូន​ស្រី​អើយ! កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ទន់​ជង្គង់​ហើយ កូនជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​វេទនា​ចិត្ត​ជា​ខ្លាំង ដ្បិត​មាត់របស់​ឪ​ពុក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ ឪ​ពុក​មិន​អាច​ដក​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ»។