ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 144:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​លា​ព្រះ‌ហស្ត​ចុះ​ពីស្ថាន​លើមក សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ ឲ្យ​រួចផុត​ពី​ទឹក​ដ៏​ធំ គឺ​ពី​កណ្ដាប់​ដៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​លូក​ព្រះហស្ត​របស់ព្រះអង្គ​ពី​ស្ថានដ៏ខ្ពស់​មក​; សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​ទឹក​ដ៏ច្រើន និង​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំ សូម​ស្រង់​ទូលបង្គំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយ ឲ្យ​ទូលបង្គំ​រួច ហើយ​ប្រោស​ទូលបង្គំ​ឲ្យ​រួច​ពី​ទឹក​ធំ គឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក

អាល់គីតាប

សូម​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រំដោះ​ខ្ញុំ សូម​ស្រង់​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 144:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ស្រង់​ទូល​បង្គំ​ចេញ​ពី​ទឹក​ធំ។


អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។


ទឹក​ជំនន់​ច្បាស់​ជា​បោស​យើង​ទៅ​បាត់ ទឹក​ជ្រោះ​នឹង​គ្រប​លើ​យើង


សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។


៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ


ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។


ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។


ដ្បិត​មាន​មនុស្ស​ប្រហើនលើក​គ្នា​ឡើង ទាស់​នឹង​ទូល‌បង្គំ ហើយ​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


ពួក​យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស្រឡាញ់ គឺ​គេ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ដទៃ។


វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។


ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។