Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:7 - ព្រះគម្ពីរខ្មែរសាកល

7 សូម​លូក​ព្រះហស្ត​របស់ព្រះអង្គ​ពី​ស្ថានដ៏ខ្ពស់​មក​; សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​ទឹក​ដ៏ច្រើន និង​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម​លា​ព្រះ‌ហស្ត​ចុះ​ពីស្ថាន​លើមក សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ ឲ្យ​រួចផុត​ពី​ទឹក​ដ៏​ធំ គឺ​ពី​កណ្ដាប់​ដៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំ សូម​ស្រង់​ទូលបង្គំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយ ឲ្យ​ទូលបង្គំ​រួច ហើយ​ប្រោស​ទូលបង្គំ​ឲ្យ​រួច​ពី​ទឹក​ធំ គឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សូម​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រំដោះ​ខ្ញុំ សូម​ស្រង់​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹកជំនន់​ក៏​បាន​ជន់លិច​យើង ហើយ​ទឹកជ្រោះ​បាន​គ្រប​លើ​ព្រលឹង​របស់យើង​——


សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។


ព្រះអង្គ​លូកព្រះហស្ត​ពី​ស្ថានដ៏ខ្ពស់ ហើយ​ចាប់​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ដ៏ច្រើន​។


ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​ដ៏ខ្លាំងពូកែ និង​ពី​ពួកដែល​ស្អប់​ខ្ញុំ ដ្បិត​ពួកគេ​ខ្លាំង​ជាង​ខ្ញុំ​។


កាលណា​ពួកគេ​ឮ ពួកគេ​ក៏​ស្ដាប់តាម​ទូលបង្គំ​; ជនបរទេស​ខ្លាចរួញខ្លួន​នៅចំពោះ​ទូលបង្គំ​។


ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា


យូដា​បាន​ក្បត់ ព្រមទាំង​ប្រព្រឹត្ត​អំពើគួរឲ្យស្អប់ខ្ពើម នៅក្នុង​អ៊ីស្រាអែល និង​យេរូសាឡិម​។ ដ្បិត​យូដា​បាន​បន្ទាបបន្ថោក​ទីវិសុទ្ធ​របស់​ព្រះយេហូវ៉ា​ដែល​ខ្លួន​បាន​ស្រឡាញ់ ហើយ​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​ព្រះ​ដទៃ​។


វា​បាន​ទុកចិត្ត​លើ​ព្រះ​; បើសិន​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ឥឡូវនេះ​ទៅ​! ដ្បិត​វា​បាន​និយាយថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’”។


ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម