ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 132:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ទីនេះ យើង​នឹង​ធ្វើឲ្យ​ស្នែង​មួយ​ដុះឡើង​សម្រាប់​ដាវីឌ​; យើង​បាន​រៀបចំ​ចង្កៀង​មួយ​សម្រាប់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់យើង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី ពូជ‌ពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​ឲ្យ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ទី​នេះ អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់‌ចែង​ចង្កៀង​១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​អំណាច​កើត​ពី​ ពូជ‌ពង្ស​របស់​ទត យើង​នឹង​រៀប‌ចំ​ឲ្យ​មាន​ស្ដេច មួយ​នាក់​ស្នង​រាជ្យ​ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង។

សូមមើលជំពូក



ទំនុកតម្កើង 132:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង


ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​មួយ​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​បុត្រា​ទ្រង់​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​មួយ​ភ្លឺ សម្រាប់​ពួក​ជំនួរ​វង្ស​របស់​ព្រះ‌អង្គ​ត​ទៅ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ពួក​វង្ស​របស់​ដាវីឌ​ទេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​ដាវីឌ ហើយ ដោយ​ព្រោះ​បាន​សន្យា​នឹង​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ចង្កៀង​មួយ​ដល់​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់​ជា​ដរាប​ទៅ ។


ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា !


យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង លើ​អស់​ទាំង​ទន្លេ។


៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​យើង​នឹង​បើក​មាត់​អ្នក នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ


ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់ ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ព្រះ‌អង្គ​តែង​តាំង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។