១ ពង្សាវតារក្សត្រ 11:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យដាវីឌ ជាអ្នកបម្រើរបស់យើង មានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ សូមមើលជំពូកអាល់គីតាប36 រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។ សូមមើលជំពូក |
ដូច្នេះ សូមព្រះអង្គសព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះអង្គជារៀងរហូត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានសន្យាហើយ ដូច្នេះ ដោយសារព្រះពរព្រះអង្គ នោះពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នឹងបានពរនៅអស់កល្បជានិច្ច»។
ឯរេហូបោម ជាបុត្រារបស់ព្រះបាទសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំហើយ ក៏សោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើសចេញពីកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សម្រាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងណាអាម៉ា ជាសាសន៍អាំម៉ូន។
ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។