ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
ទំនុកតម្កើង 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត? |
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ។
ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ? ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ?
ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ?
៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើព្រះអង្គខ្ញាល់នឹងប្រជារាស្ត្រព្រះអង្គ នៅពេលគេអធិស្ឋានរកព្រះអង្គ ដល់កាលណាទៀត?
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ គ្រប់ជំនាន់តទៅឬ?
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ? តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ? តើសេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ?
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"