ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។
ទំនុកតម្កើង 109:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យពួកអ្នកចោទប្រកាន់ទូលបង្គំ ប្រដាប់ខ្លួនដោយសេចក្ដីអាប់យស សូមឲ្យគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់ ដូចជាពាក់អាវ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន ដោយសេចក្ដីអាប់យស ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស ដូចជាពាក់អាវ អាល់គីតាប សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ! |
ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។
យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។
៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ!
អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ!
ខ្មាំងសត្រូវរបស់ខ្ញុំទាំងប៉ុន្មាន នឹងត្រូវអៀនខ្មាស ហើយភ័យរន្ធត់ជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាមមួយរំពេច។
ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ។
មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។
គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។