Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:29 - អាល់គីតាប

29 សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 សូមឲ្យ​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​ភាពអាប់យស ហើយ​ត្រូវបាន​គ្របដណ្ដប់​ដោយ​សេចក្ដីអាម៉ាស់​របស់ខ្លួន ដូច​អាវវែង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ ដូច​ជា​ពាក់​អាវ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 សូម​ឲ្យ​ពួក​សត្រូវ​នៃ​ទូលបង្គំ បាន​ត្រូវ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​អាប់‌យស ឲ្យ​គេ​គ្រលុំ​ខ្លួន ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស ដូច​ជា​ពាក់​អាវ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​ស្អប់​អ្នក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។


យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។


សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ខ្ញុំ មាន​ជ័យ‌ជំនះ តែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ខ្ញុំ បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!


សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ខ្ញុំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។


ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ចាំ​ជួយ​ខ្ញុំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ខ្ញុំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ខ្ញុំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជា‌និច្ច​ផង។


សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម