ព្រោះតម្អូញរបស់ខ្ញុំ ចូលមកជំនួសអាហារ ហើយសំឡេងថ្ងូររបស់ខ្ញុំក៏ហូរចូលមកដូចទឹក
ទំនុកតម្កើង 102:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំទទួលទានផេះដូចជាអាហារ ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានហូបផេះដូចជាអាហារ ហើយលាយគ្រឿងផឹករបស់ទូលបង្គំជាមួយទឹកភ្នែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបរិភោគទាំងទុក្ខសោក ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានទទួលទានផែះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក អាល់គីតាប ខ្ញុំបរិភោគទាំងទុក្ខសោក ខ្ញុំបរិភោគលាយជាមួយទឹកភ្នែក |
ព្រោះតម្អូញរបស់ខ្ញុំ ចូលមកជំនួសអាហារ ហើយសំឡេងថ្ងូររបស់ខ្ញុំក៏ហូរចូលមកដូចទឹក
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ទាំងថ្ងៃទាំងយប់ ខ្ញុំមានតែទឹកភ្នែកជាអាហារ គេពោលមកខ្ញុំជាប់ជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?»
គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
ព្រះអង្គបានប្រទានទឹកភ្នែកដល់គេជំនួសនំប៉័ង ហើយឲ្យគេផឹកទឹកភ្នែកពេញរង្វាល់។
អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
កុំថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំយំឲ្យសោះ ចូរឯងននៀលខ្លួននៅក្នុងធូលីដី ត្រង់បេតលេ-អាប្រាចុះ។
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។