ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។
ទំនុកតម្កើង 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ដេញតាមមនុស្សទ័លក្រដោយអំនួត; សូមឲ្យពួកគេជាប់ក្នុងកលល្បិចដែលខ្លួនបង្កើតចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ ដោយសេចក្ដីឆ្មើងឆ្មៃ សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ អាល់គីតាប មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ |
ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។
សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។
ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ!
មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
មនុស្សព្រហើនបានជីករណ្តៅ ដើម្បីចាប់ទូលបង្គំ គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។
មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
សូមកុំឲ្យជើងរបស់មនុស្សព្រហើន ជាន់ឈ្លីទូលបង្គំឡើយ ក៏កុំឲ្យដៃមនុស្សអាក្រក់ មកបណ្តេញទូលបង្គំដែរ។
ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក
អំពើអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយអំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។
ឥឡូវនេះ ខ្ញុំដឹងថា ព្រះយេហូវ៉ា ព្រះអង្គធំលើសអស់ទាំងព្រះ ព្រោះព្រះអង្គបានរំដោះប្រជាជននេះ ឲ្យរួចពីអំណាចសាសន៍អេស៊ីព្ទ នៅពេលដែលគេបានប្រព្រឹត្តនឹងប្រជាជននេះដោយព្រហើន»។
ក៏ប៉ុន្ដែ អ្នកនៅតែតម្កើងខ្លួនទាស់នឹងប្រជារាស្ត្ររបស់យើង ហើយមិនព្រមបើកឲ្យគេចេញទៅទេ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
ពួកអ្នកដែលឃើញអ្នក គេនឹងសម្លឹងមើលចំអ្នក ហើយពិចារណាអ្នកដោយពាក្យថា៖ តើមនុស្សនេះឬ ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើក
នោះអ័សារា ជាកូនហូសាយ៉ា និងយ៉ូហាណាន ជាកូនការា ព្រមទាំងមនុស្សឆ្មើងឆ្មៃទាំងប៉ុន្មាន គេតបទៅហោរាយេរេមាថា៖ «លោកនិយាយកុហកទេ ព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមិនបានចាត់លោកឲ្យមកប្រាប់យើងថា កុំឲ្យទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទនោះទេ។