Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​អ្នក​ដែល​ឃើញ​អ្នក គេ​នឹង​សម្លឹង​មើល​ចំ​អ្នក ហើយ​ពិចារ‌ណា​អ្នក​ដោយ​ពាក្យ​ថា៖ តើ​មនុស្ស​នេះ​ឬ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​: ‘តើ​មនុស្ស​នេះ​ឬ ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង




អេសាយ 14:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។


នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ ហើយ​ពិចារណា​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។


តែ​អ្នក​បាន​ត្រូវ​ទម្លាក់​ចុះ​ដល់​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ។


ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​នោះ?


ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច‌បង់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎


ផ្នូរ​របស់​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ហើយ​ពួក​វា​ក៏​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​វា គឺ​គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។


គេ​មិន​បាន​ដេក​ជា‌មួយ​មនុស្ស​ខ្លាំង​ពូកែ ដែល​មិន​កាត់​ស្បែក ក្នុង​ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ ជា​មនុស្ស​ដែល​បាន​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​គ្រឿង​ចម្បាំង​របស់​គេ ព្រម​ទាំង​ដាក់​ដាវ​គេ​កើយ​ក្បាល ហើយ​មាន​អំពើ​ទុច្ចរិត​របស់​គេ​ជាប់​នៅ​ឆ្អឹង​ផង​នោះ​ទេ ដ្បិត​គេ​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ពួក​ខ្លាំង​ពូកែ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់។


ហើយយើង​នឹង​បោះ​អសោច​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង


គេ​ឡក‌ឡឺយ​ឲ្យ​ស្តេច​នានា ហើយ​មើល​ងាយ​ពួក​ចៅ‌ហ្វាយ គេ​សើច​ដាក់​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង​ចាប់​យក​បាន​ហើយ


ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សម្លាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជា‌និច្ច​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម