ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ណាហ៊ុម 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន​ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។

សូមមើលជំពូក



ណាហ៊ុម 1:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។


ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ៍​ក៏​បាន​លេច​ឲ្យ​ឃើញ​ដែរ ដោយ​សារ​ព្រះ‌យេហូវ៉ា​បាន​គំរាម គឺ​មាន​ខ្យល់​បក់​គំហុក​ចេញ​ពី​ព្រះ‌នាសា របស់​ព្រះ‌អង្គ។


ដោយ​ពាក្យ​ថា "ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ"។


ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។


ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។


៙ សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។


៙ ឱ​សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ? ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ?


៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមាន​ទឹក​ផុស និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច ប្រែ​ជា​រីង​ស្ងួត។


ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។


យើង​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ក្លាយ​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក។


យើង​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា "ចូរ​ឲ្យ​រីង​ស្ងួត​ទៅ" ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីងហួត‌ទៅ​ដែរ។


តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?


យើង​នឹង​ពង្រីង​អស់​ទាំង​ទន្លេ​ឲ្យ​រីង​ស្ងួត ហើយ​នឹង​លក់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​មនុស្ស​អាក្រក់ ក៏​នឹង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់‌ច្រៀប ព្រម​ទាំង​របស់​ដែល​នៅ​ក្នុង​ស្រុក​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​អ្នក​ដទៃ គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា យើង​បាន​ចេញ​វាចា​ហើយ»។


បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ដី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ផែន‌ដី​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​យើង ឯ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលំ​ចុះ ចម្រេះ​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​អស់​ទាំង​កំផែង​នឹង​ដួល​ដល់​ដី។


លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។


ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ភាព​អន្ធ‌ការ​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក​ចាក់​ស្រោច​លើ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។