ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។
ដានីយ៉ែល 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។ ព្រះគម្ពីរខ្មែរសាកល រូបកាយរបស់គាត់ដូចជាត្បូងបេរីល មុខរបស់គាត់ដូចជាសណ្ឋាននៃផ្លេកបន្ទោរ ភ្នែករបស់គាត់ដូចជាចន្លុះភ្លើង ដើមដៃ និងជើងរបស់គាត់ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសម្ដីរបស់គាត់ដូចជាសូរសំឡេងនៃហ្វូងមនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃនឹងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ អាល់គីតាប រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ |
ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។
ព្រះហស្តរបស់ព្រះអង្គដូចជាចិញ្ចៀនមាស ដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុក លម្អដោយត្បូងកណ្ដៀង
សណ្ឋានកង់ទាំងនោះ មើលទៅដូចជាត្បូងបេរីល កង់ទាំងបួនមានរាងដូចគ្នា មើលទៅដូចជាកង់មួយនៅក្នុងកង់មួយទៀត។
កាលណាហោះទៅ ខ្ញុំឮសូរសន្ធឹកស្លាបដូចជាសូរទឹកធំ គឺដូចជាព្រះសូរសៀងនៃព្រះដ៏មានគ្រប់ព្រះចេស្តា ជាសូរគឹកកង ដូចជាសូរនៃកងទ័ព។ កាលណាតួទាំងនោះឈប់ ក៏ទម្លាក់ស្លាបចុះមកវិញ។
ជើងសត្វទាំងនោះត្រង់ៗ ប្រអប់ជើងដូចជាកូនគោ ហើយភ្លឺចាំងដូចជាលង្ហិនខាត់យ៉ាងរលោង
ខ្ញុំមើលឃើញមានកង់បួននៅខាងចេរូប៊ីន គឺកង់មួយខាងចេរូប៊ីនមួយ ហើយកង់មួយខាងចេរូប៊ីនមួយទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល។
ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។
ខ្ញុំមើលទៅឃើញរូបភាពមានសណ្ឋានដូចជាមនុស្ស ចុះទៅក្រោមត្រង់កន្លែងដែលមានរាងដូចជាចង្កេះ នោះមានសណ្ឋានដូចជាភ្លើង ហើយពីចង្កេះទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ភ្លឺ គឺដូចជាលោហធាតុដែលភ្លឺចាំង។
ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្ររបស់ព្រះអង្គចាំងភ្លឺដូចថ្ងៃ ហើយព្រះពស្ត្រព្រះអង្គត្រឡប់ជាសដូចពន្លឺ។
កាលព្រះអង្គកំពុងតែអធិស្ឋាន នោះព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសភ្លឺព្រាត។
ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។
ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយចារទុក ដែលក្រៅពីព្រះអង្គគ្មានអ្នកណាស្គាល់ឡើយ។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ាថា៖ ព្រះរាជបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទដូចលង្ហិន ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា
ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។