Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ជើង​សត្វ​ទាំង​នោះ​ត្រង់ៗ ប្រអប់​ជើង​ដូច​ជា​កូន​គោ ហើយ​ភ្លឺ​ចាំង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​រលោង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


រីឯ​សត្វមាន​ជីវិត​ទាំង​នោះ មាន​ទ្រង់​ទ្រាយ​ដូច​ជា​រងើក​ភ្លើង ហើយ​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​ក៏​ភ្លឺ​ចាំង មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មកផង។


ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ។


រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។


គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​ពីរ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិ‌ភោគ​បាន។


ដើម្បី​ឲ្យ​ចេះ​សម្គាល់​សត្វ​ដែល​មិន​ស្អាត និង​សត្វ​ដែល​ស្អាត ហើយ​សត្វ​ដែល​បរិ‌ភោគ​បាន និង​សត្វ​ដែល​មិន​ត្រូវ​បរិ‌ភោគ​ឡើយ»។


ព្រះ‌បាទា​ព្រះ‌អង្គ​រលើប​ដូច​លង្ហិន ដែល​បន្សុទ្ធ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​សន្ធឹក​ដូច​មហា​សាគរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម