Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ខ្ញុំ ដានីយ៉ែល បាន​ឃើញ​និមិត្ត​នោះ​តែម្នាក់ឯង ហើយ​ពួក​មនុស្ស​ដែល​នៅ​ជាមួយ​ខ្ញុំ​មិន​បាន​ឃើញ​និមិត្ត​នោះ​ទេ ប៉ុន្តែ​ការភិតភ័យ​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​ពួកគេ ហើយ​ពួកគេ​រត់គេច​ទៅ​ពួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​ក្នុង​សួន‌ច្បារ ទូល‌បង្គំ​ភ័យ​ខ្លាច ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហើយ​ទូល‌បង្គំ​ក៏​ពួន»។


ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


«កូន​មនុស្ស​អើយ ចូរ​ស៊ី​អាហារ​អ្នក​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ។


ពេល​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ ក៏​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ។


ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។


ហេតុការណ៍​នោះ​ពិត​ជា​គួរ​ឲ្យ​ស្ញែង​ខ្លាច​មែន បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម