Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​មើល​ទៅ​ឃើញ​រូប​ភាព​មាន​សណ្ឋាន​ដូច​ជា​មនុស្ស ចុះ​ទៅ​ក្រោមត្រង់​កន្លែង​ដែល​មាន​រាង​ដូ​ច​ជា​ចង្កេះ នោះ​មាន​សណ្ឋានដូច​ជា​ភ្លើង ហើយ​ពី​ចង្កេះ​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺដ៏​ភ្លឺ គឺ​ដូច​ជា​លោហធាតុ​ដែល​ភ្លឺ​ចាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់ ។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ភាព​រូប​មាន​សណ្ឋាន​ដូច​ជា​ភ្លើងពី​សណ្ឋាន​ចង្កេះ​ទៅ​ក្រោម នោះ​សុទ្ធ​តែ​ជា​ភ្លើង ហើយ​ពី​ចង្កេះ​ទៅ​ខាង​លើ នោះ​មើល​ទៅ​ដូច​ជា​ពន្លឺ​ចាំង គឺ​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 8:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន


ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។


រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម