Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 5:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដូច​ជា​ចិញ្ចៀន​មាស ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក លម្អ​ដោយ​ត្បូង​កណ្ដៀង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​ពេជ្រ។ ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ដែល​គេ​ខាត់​យ៉ាង​រលើប ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​ពេជ្រ។ ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ដែល​គេ​ខាត់​យ៉ាង​រលើប ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 5:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។


ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។


ហើយ​គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង​កណ្តៀង ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


ក្នុង​ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ ត្បូង​កណ្តៀង​មួយ និង​ពេជ្រ​មួយ


ក្នុង​ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ ត្បូង​អូនីក្ស​មួយ និង​មណី‌ជោតិ​មួយ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស។


ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ​គ្រាប់ ត្បូង​អូនីក្ស​មួយ​គ្រាប់ និង​កែវ​មណី‌ជោតិ​មួយ​គ្រាប់។ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស។


ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ​សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំ‌វិញ


មើល៍ អ្នក​បម្រើ​របស់​យើង នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង ព្រះ‌អង្គ​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ព្រះ‌អង្គ​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់។


ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កម្សាន្ត​ចិត្ត​អើយ យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​អ្នក​ដោយ​ត្បូង​កណ្តៀង។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


សណ្ឋាន​កង់​ទាំង​នោះ មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​បួន​មាន​រាង​ដូច​គ្នា មើល​ទៅ​ដូច​ជា​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។


រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម