ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។
ជនគណនា 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យគេចេញទៅខាងក្រៅជំរំ ទាំងប្រុស ទាំងស្រី គេមិនត្រូវធ្វើឲ្យជំរំរបស់គេ ជាទីដែលយើងស្នាក់នៅក្នុងចំណោមគេ ទៅជាសៅហ្មងឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីប្រុស ឬស្រីក្ដី ត្រូវបណ្ដេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យ ទាំងប្រុស ទាំងស្រី ចេញទៅខាងក្រៅទីដំឡើងត្រសាលចុះ ដើម្បីកុំឲ្យគេនាំឲ្យទីដំឡើងត្រសាល ជាទីដែលអញនៅជាកណ្តាលគេ ទៅជាស្មោកគ្រោកឡើយ អាល់គីតាប ទោះបីប្រុស ឬស្រីក្តី ត្រូវបណ្តេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។ |
ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។
គឺយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថយើង ដែលនៅកណ្ដាលគេបានស្មោកគ្រោកដែរ។
អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
អ្វីៗដែលអ្នកសៅហ្មងនោះប៉ះពាល់ នោះនឹងត្រូវសៅហ្មងដែរ ហើយអ្នកណាដែលប៉ះពាល់របស់សៅហ្មងនោះ ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច»។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅ ហើយដែលយើងក៏ស្ថិតនៅកណ្ដាលនោះដែរ ទៅជាសៅហ្មងឡើយ ដ្បិតយើងជាព្រះយេហូវ៉ាដែលនៅកណ្ដាលកូនចៅអ៊ីស្រាអែល»។
កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ គឺឲ្យអ្នកទាំងនោះចេញទៅខាងក្រៅជំរំ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ ដូច្នេះ កូនចៅអ៊ីស្រាអែលក៏បានធ្វើតាម។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក យាងនៅកណ្ដាលជំរំរបស់អ្នក ដើម្បីសង្គ្រោះអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ដូច្នេះ ជំរំរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីស្មោកគ្រោកក្នុងចំណោមអ្នក ហើយបែរចេញពីអ្នក។
បាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នក នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។
ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។
អ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅ
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។