Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន​ដោយ​ពោល​ថា៖ «ពួក​គាត់​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​គាត់​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​យក​កូន​ស្រី​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​កូន​ប្រុស​របស់​គេ ហើយ​ធ្វើ​ឲ្យ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​ជាមួយ​ប្រជា‌ជន​នៅ​ស្រុក​នេះ។ ពួក​អ្នក​ដឹក​នាំ និង​ពួកគ្រប់​គ្រង​បាន​នាំ​អាទិ៍​អំពើ​រំលង​នេះ​មុន​គេ"។


៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា


រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។


អ្នក​រាល់​គ្នា​នឹង​បាន​ជា​នគរ​នៃ​ពួក​សង្ឃ និង​ជា​សាសន៍​បរិសុទ្ធ​ដល់​យើង"។ នេះ​ជា​ពាក្យ​ដែល​អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល »។


ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។


ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?»


ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​រអ៊ូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​លោក​អើរ៉ុន​ថា៖ «ពួក​លោក​បាន​សម្លាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា»។


ហើយ​ស្អែក​នេះ ចូរ​យក​ភ្លើង​ដាក់​ក្នុង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»


ព្រះ‌អង្គ​មិន​បាន​ឃើញ​មាន​គ្រោះ​កាច​នៅ​ក្នុង​ពួក​យ៉ាកុប​ទេ ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ទ្រង់​គង់​នៅ​ជា‌មួយ​គេ ទាំង​មាន​សម្រែក​ប្រកាស​ថា​ព្រះ‌អង្គ​ជា​ស្តេច​នៅ​កណ្ដាល​ពួក‌គេ។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ដែល​យើង​ក៏​ស្ថិត​នៅ​កណ្ដាល​នោះ​ដែរ ទៅ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល»។


ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ទាំង​ប្រុស ទាំង​ស្រី គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំរំ​របស់​គេ ជា​ទី​ដែល​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គេ​ច្រាន​លោក​ចោល ហើយ​ចិត្ត​របស់​គេ គេ​បែរ​ទៅ​រក​ស្រុក​អេស៊ីព្ទ​វិញ


ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម