លេវីវិន័យ 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 គឺយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថយើង ដែលនៅកណ្ដាលគេបានស្មោកគ្រោកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ សូមមើលជំពូកអាល់គីតាប31 ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។ សូមមើលជំពូក |
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ អ្នកនោះធ្វើឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ មនុស្សបែបនោះត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល ព្រោះទឹកសម្រាប់លាងសម្អាតមិនបានប្រោះមកលើខ្លួន ហើយអ្នកនោះត្រូវសៅហ្មង។ សេចក្ដីសៅហ្មងរបស់អ្នកនោះនៅតែជាប់លើអ្នកនោះរហូត។