ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 31:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​អាច​ធន់​នឹង​ភ្លើង​បាន ត្រូវ​យក​ទៅ​ដុត​ភ្លើង​សម្អាត ហើយ​របស់​ទាំង​នោះ​នឹង​បាន​ស្អាត។ ប៉ុន្តែ ក៏​ត្រូវ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​មិន​អាច​ធន់​នឹង​ភ្លើង​បាន នោះ​ត្រូវ​លាង​សម្អាត​នឹង​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សំអាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ ត្រូវ​ឲ្យ​សំអាត​នឹង​ទឹក​ដែល​សំរាប់​សំអាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ

សូមមើលជំពូក

អាល់គីតាប

គឺវត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង​ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក



ជន‌គណនា 31:23
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់


លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។


កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។


បើ​សត្វ​ណា​មួយ​នោះ​ងាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សម្លៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សម្រាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ


ហើយ​សម្លៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។


ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។


ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​ស្អាត គេ​ត្រូវ​យក​ផេះ​របស់​តង្វាយ​លាង​សម្អាត​ដែល​បាន​ដុត​នោះ មក​ដាក់​ក្នុង​ផើង​មួយ ហើយ​ចាក់​ទឹក​សាប​ពី​លើ។


បន្ទាប់​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​ប្រមូល​ផេះ​របស់​គោ​ក្រមុំ​នោះ ទៅ​ទុក​នៅ​កន្លែង​មួយ​ស្អាត​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ផេះ​នោះ​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ទឹក​សម្រាប់​ពិធី​លាង​សម្អាត​ដល់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ នេះ​ជា​តង្វាយ​លាង​ជម្រះ។


មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ


អ្នក​រាល់​គ្នា​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ប្រាំពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​បាន»។


អ្នក​ត្រូវ​ធ្វើ​ពិធី​សម្អាត​គេ​យ៉ាង​ដូច្នេះ គឺ​ត្រូវ​ប្រោះ​ទឹក​សម្អាត​ពួកគេ​ឲ្យ​បាន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​កាំបិត​កោរ​រោម​នៅ​លើ​ខ្លួន​របស់​គេ​ទាំង​មូល ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​ផង។


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។


ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល


ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។


ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ


ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មាន​សេចក្តី​ចម្លែក​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ។


ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។