ជនគណនា 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 អ្នកត្រូវធ្វើពិធីសម្អាតគេយ៉ាងដូច្នេះ គឺត្រូវប្រោះទឹកសម្អាតពួកគេឲ្យបានបរិសុទ្ធ ត្រូវឲ្យគេយកកាំបិតកោររោមនៅលើខ្លួនរបស់គេទាំងមូល ត្រូវបោកសម្លៀកបំពាក់ ហើយត្រូវជម្រះខ្លួនឲ្យបានស្អាតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប លើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គឺត្រូវឲ្យសំអាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសំអាតបាបទៅលើគេ រួចឲ្យគេកោរសក់ នឹងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសំលៀកបំពាក់ ហើយសំអាតខ្លួនផង សូមមើលជំពូកអាល់គីតាប7 អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបានបរិសុទ្ធ។ សូមមើលជំពូក |
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ អ្នកនោះធ្វើឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ មនុស្សបែបនោះត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល ព្រោះទឹកសម្រាប់លាងសម្អាតមិនបានប្រោះមកលើខ្លួន ហើយអ្នកនោះត្រូវសៅហ្មង។ សេចក្ដីសៅហ្មងរបស់អ្នកនោះនៅតែជាប់លើអ្នកនោះរហូត។