Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​រាល់​គ្នា​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ប្រាំពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ត្រូវ​លាង​ជម្រះ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត រួច​សឹម​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ត្រូវ​លាង​ជម្រះ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន»។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម និង​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។


បើ​កាល​ណា​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​ប្រាំពីរ​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ


ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ប្រោះ​លើ​មនុស្ស​សៅ‌ហ្មង នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ រួច​ត្រូវ​ជម្រះ​អ្នក​នោះ​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ពេល​ល្ងាច អ្នក​នោះ​នឹង​បាន​ស្អាត។


គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​អាច​ធន់​នឹង​ភ្លើង​បាន ត្រូវ​យក​ទៅ​ដុត​ភ្លើង​សម្អាត ហើយ​របស់​ទាំង​នោះ​នឹង​បាន​ស្អាត។ ប៉ុន្តែ ក៏​ត្រូវ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​មិន​អាច​ធន់​នឹង​ភ្លើង​បាន នោះ​ត្រូវ​លាង​សម្អាត​នឹង​ទឹក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម