Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​លាង​ជម្រះ​សម្លៀក‌បំពាក់​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 19:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ចំណែក​មេភី‌បូសែត ជា​ព្រះ‌វង្ស​ស្ដេចសូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក​ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្ដេច​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត


ប៉ុន្តែ ពួក​សង្ឃ​មាន​គ្នា​តិច​ពេក មិន​អាច​ពន្លាត់​ស្បែក​តង្វាយ​ដុត​ទាំង​អស់​បាន ទើប​ពួក​លេវី​ជា​បង‌ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​កិច្ច​ការ​នោះ​បាន​សម្រេច និងរហូតទាល់​តែ​ពួក​សង្ឃ​ផ្សេង​ទៀត​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដ្បិត​ពួក​លេវី​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង​ពួក​សង្ឃ ក្នុង​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ។


រួច​មាន​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ។


ក្រោយ​ពេល​ជប់​លៀង លោក​យ៉ូប​តែង​តែ​ប្រាប់​គេ​ឲ្យ​ទៅ​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​តង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​ពោល​ថា៖ «ក្រែង​កូន​របស់​ខ្ញុំ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា»។ លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។


ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច


ត្រូវ​ប្រាប់​ប្រជាជន​ថា "ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ដ្បិត​អ្នក​រាល់​គ្នា​បាន​យំ​សោក​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ? ដ្បិត​ដែល​ពួក​យើង​នៅ​ស្រុក​អេស៊ីព្ទ នោះ​ប្រសើរ​ជាង"។ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ។


ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ប្រោះ​លើ​មនុស្ស​សៅ‌ហ្មង នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ រួច​ត្រូវ​ជម្រះ​អ្នក​នោះ​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ពេល​ល្ងាច អ្នក​នោះ​នឹង​បាន​ស្អាត។


គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​អាច​ធន់​នឹង​ភ្លើង​បាន ត្រូវ​យក​ទៅ​ដុត​ភ្លើង​សម្អាត ហើយ​របស់​ទាំង​នោះ​នឹង​បាន​ស្អាត។ ប៉ុន្តែ ក៏​ត្រូវ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​មិន​អាច​ធន់​នឹង​ភ្លើង​បាន នោះ​ត្រូវ​លាង​សម្អាត​នឹង​ទឹក។


អ្នក​រាល់​គ្នា​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ប្រាំពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​បាន»។


ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ពី​បាប ហើយ​បាន​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ រួច​លោក​អើរ៉ុន​ក៏​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្អាត។


អ្នក​ត្រូវ​ធ្វើ​ពិធី​សម្អាត​គេ​យ៉ាង​ដូច្នេះ គឺ​ត្រូវ​ប្រោះ​ទឹក​សម្អាត​ពួកគេ​ឲ្យ​បាន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​កាំបិត​កោរ​រោម​នៅ​លើ​ខ្លួន​របស់​គេ​ទាំង​មូល ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​ផង។


ពី​ដើម​អ្នក​រាល់​គ្នា​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ តែ​ព្រះ​បាន​លាង​សម្អាត​អ្នក​រាល់​គ្នា បាន​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ បាន​រាប់​អ្នក​រាល់​គ្នា​ជា​សុចរិត ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​របស់​យើង​រួច​ហើយ។


នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។


ក្រោក​ឡើង! ញែកប្រជា‌ជន​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រាប់​គេ​ថា "ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធសម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សម្រាប់​បំផ្លាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នាមិន​អាច​ឈរ​នៅ​មុខខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​យក​របស់​ដែល​សម្រាប់​បំផ្លាញ​នោះ ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។


មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។


ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។


លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម