Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​ប្រមូល​ផេះ​របស់​គោ​ក្រមុំ​នោះ ទៅ​ទុក​នៅ​កន្លែង​មួយ​ស្អាត​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ផេះ​នោះ​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ទឹក​សម្រាប់​ពិធី​លាង​សម្អាត​ដល់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ នេះ​ជា​តង្វាយ​លាង​ជម្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផែះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ឆ្អឹង​របស់​គោញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ​ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ឆ្អឹង​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រ‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​គូរបាន​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 19:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សម្រាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជម្រះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង។


អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាកសព​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សម្អាត​ខ្លួន​ចេញ អ្នក​នោះ​ធ្វើ​ឲ្យ​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​សៅ​ហ្មង។ មនុស្ស​បែប​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល ព្រោះ​ទឹក​សម្រាប់​លាង​សម្អាត​មិន​បាន​ប្រោះ​មក​លើ​ខ្លួន ហើយ​អ្នក​នោះ​ត្រូវ​សៅ‌ហ្មង។ សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​តែ​ជាប់​លើ​អ្នក​នោះ​រហូត។


ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​ស្អាត គេ​ត្រូវ​យក​ផេះ​របស់​តង្វាយ​លាង​សម្អាត​ដែល​បាន​ដុត​នោះ មក​ដាក់​ក្នុង​ផើង​មួយ ហើយ​ចាក់​ទឹក​សាប​ពី​លើ។


បន្ទាប់​មក ត្រូវ​ឲ្យ​មនុស្ស​ស្អាត​ម្នាក់​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ជំរំ លើ​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន លើ​មនុស្ស​ដែល​នៅ​ក្នុង​ជំរំ និង​លើ​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង​ខ្មោច មនុស្ស​ស្លាប់​ដោយ​ដាវ សាក‌សព​ធម្មតា ឬ​បាន​ប៉ះ‌ពាល់​ផ្នូរ។


អ្នក​ត្រូវ​ប្រគល់​គោ​នោះ​ឲ្យ​សង្ឃ​អេលាសារ ហើយ​ត្រូវ​យក​វា​ទៅ​ខាង​ក្រៅ​ជំរំ រួច​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។


រីឯ​អ្នក​ដែល​បាន​ដុត​គោ​ក្រមុំ នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដោយ​ទឹក ហើយ​ងូត​ទឹក​ចេញ​ដែរ តែ​គាត់​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។


ត្រូវ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​សា​ជា​ថ្មី ហើយ​ត្រូវ​យក​កូន​ចៀម​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លើក​លែង​ទោស ដ្បិត​ពេល​មុន​ត្រូវ​ទុក​ជា​អាសា​បង់ ព្រោះ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ​បាន​សៅ‌ហ្មង​ហើយ។


អ្នក​ត្រូវ​ធ្វើ​ពិធី​សម្អាត​គេ​យ៉ាង​ដូច្នេះ គឺ​ត្រូវ​ប្រោះ​ទឹក​សម្អាត​ពួកគេ​ឲ្យ​បាន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​កាំបិត​កោរ​រោម​នៅ​លើ​ខ្លួន​របស់​គេ​ទាំង​មូល ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​ផង។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ដោយ​មាន​សេចក្តី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ចេញ ទាំង​ខំ​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​កោត​ខ្លាច​ដល់​ព្រះ។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


ប្រសិន‌បើ​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ព្រម​ទាំង​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក​គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម