Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហើយ​សម្លៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សម្លៀក‌បំពាក់ ឬ​កម្រាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សម្អាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​សំលៀក‌បំពាក់​ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 សម្លៀក​បំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សំអាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 15:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


ឯ​ស្ត្រី និង​បុរស​ណា​ដែល​បាន​រួមរ័ក្ស​ជា​មួយ​គ្នា​ហើយ នោះ​ត្រូវ​ងូត​ទឹក​ចេញ​ទាំង​ពីរ​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិ‌ភោគ​របស់​បរិសុទ្ធ​ឡើយ រហូត​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​មនុស្ស​ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​អ្នក​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក


គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​អាច​ធន់​នឹង​ភ្លើង​បាន ត្រូវ​យក​ទៅ​ដុត​ភ្លើង​សម្អាត ហើយ​របស់​ទាំង​នោះ​នឹង​បាន​ស្អាត។ ប៉ុន្តែ ក៏​ត្រូវ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​មិន​អាច​ធន់​នឹង​ភ្លើង​បាន នោះ​ត្រូវ​លាង​សម្អាត​នឹង​ទឹក។


តែ​នៅ​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ ហើយ​នៅ​ពេល​ថ្ងៃ​លិច អ្នក​នោះ​អាច​ចូល​ទៅ​ក្នុង​ជំរំ​វិញ​បាន។


ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម