បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
ចោទិយកថា 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាប្រជាជនមាឌធំខ្ពស់ គឺពួកកូនចៅអ័ណាក់ ដែលអ្នកស្គាល់ហើយ ក៏បានឮនិយាយពីគេថា "តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់ឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាសាសន៍មានមាឌធំខ្ពស់ គឺជាពួកកូនចៅអ័ណាក់ ដែលឯងស្គាល់ហើយ ក៏បានឮនិយាយពីគេថា តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន អាល់គីតាប ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់បានឡើយ”។ |
បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
ពួកគ្រូមន្តអាគមមិនអាចឈរនៅមុខលោកម៉ូសេបានឡើយ ព្រោះតែបូស ដ្បិតបូសកើតលើពួកគ្រូមន្តអាគម និងលើសាសន៍អេស៊ីព្ទទាំងអស់។
គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។
ខ្ញុំឃើញចៀមឈ្មោលនោះទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចទប់ទល់នឹងវាបានឡើយ ក៏គ្មានអ្នកណាអាចជួយឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយតម្កើងខ្លួន។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។
នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
គេជាសាសន៍ខ្លាំងពូកែ ហើយមានគ្នាច្រើន ដូចសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាបានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅ នៅកន្លែងរបស់គេ
ព្រះអង្គនឹងប្រគល់ពួកស្តេចរបស់គេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃ គ្មានអ្នកណាអាចនឹងឈរនៅមុខអ្នកបានឡើយ រហូតទាល់តែអ្នកបំផ្លាញគេអស់ទៅ។
នៅគ្រានោះ លោកយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ គឺលោកបានបំផ្លាញគេ និងទីក្រុងរបស់គេទាំងស្រុង។
ពួកសាសន៍អ័ណាក់គ្មានណាមួយនៅសល់ក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ។
លោកកាលែបបានបណ្តេញកូនរបស់អ័ណាក់ទាំងបីចេញ គឺសេសាយអ័ហ៊ីម៉ាន និងតាលម៉ាយ ដែលជាពូជពង្សរបស់អ័ណាក់។