Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 7:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌អង្គ​នឹង​ប្រគល់​ពួក​ស្តេច​របស់​គេមក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ គ្មាន​អ្នក​ណា​អាចនឹង​ឈរ​នៅ​មុខអ្នក​បាន​ឡើយ រហូត​ទាល់​តែអ្នក​បំផ្លាញ​គេ​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះអង្គ​នឹង​ប្រគល់​ស្ដេច​របស់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្ដេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អុលឡោះ​នឹង​ប្រគល់​ស្តេច​របស់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្តេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 7:24
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បន្ទោស​សាសន៍​នានា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​វិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ត​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។


ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើនោះ គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កម្រើក ទាស់​នឹង​អ្នក​ក្នុង​រឿង​ក្តី នោះ​អ្នក​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មត៌ក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។


យើង​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​យូដា ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​សំណល់​របស់​ព្រះ‌បាល​ចេញ​ពី​ទី​នេះ ព្រម​ទាំង​ឈ្មោះ​ពួក​សង្ឃ​ដែល​បម្រើ​រូប​ព្រះ រួម​ជា‌មួយ​ពួក​សង្ឃ


ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។


តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជម្នះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។


គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។


ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។


ព្រះ‌យេហូវ៉ា​នឹង​មិន​អត់​ទោស​អ្នក​នោះ​ឡើយ គឺ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​បណ្ដា‌សា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ រួច​ព្រះ‌យេហូវ៉ា​នឹង​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រោម​មេឃ។


ចូរ​ទុកឲ្យ​យើង យើង​នឹង​បំផ្លាញ​ពួក‌គេ​ចេញ ហើយ​លុប​ឈ្មោះ​របស់​គេ​ឲ្យ​បាត់​ពី​ក្រោម​មេឃ រួច​យើង​នឹង​យកអ្នក បង្កើត​ឡើង​ជា​សាសន៍​មួយ​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ"។


ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នាំ​មុខ​អ្នក​ឆ្លង​ទៅ ព្រះ‌អង្គ​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ព្រះ‌អង្គ​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បណ្តេញ​គេ​បាន ហើយ​បំផ្លាញ​គេ​យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​អ្នក ។


គ្មាន​អ្នកណា​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ គឺ​អស់​ទាំងថ្ងៃ​នៃ​ជីវិត​របស់​អ្នក។ យើង​នឹង​នៅ​ជា​មួយ​អ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បោះ‌បង់​ចោល​អ្នក​ដែរ។


គេ​ក៏​បើក​មាត់​រូង នាំ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះ​ចេញ​មកជួប​លោក គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន។


ដូច្នេះ លោក​យ៉ូស្វេ​វាយ​ប្រហារ​ស្រុក​នោះ​ទាំង​មូល គឺ​ស្រុក​ភ្នំ តំបន់​ណេកិប តំបន់​វាល​ទំនាប តំបន់ជម្រាល​ភ្នំ ព្រម​ទាំង​ស្តេច​របស់​គេ​ទាំង​អស់។ លោក​មិន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម អស់​រលីង​គ្មាន​សល់ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់។


លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ»។


ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ក្រុង​បាល-កាដ ដែល​នៅ​ក្នុង​ជ្រលង​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើរ​ម៉ូន។ លោក​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សម្លាប់​ស្ដេច​ទាំង​នោះ​ចោល។


និង​ស្តេច​ក្រុង​ធើសា​មួយ រួម​ទាំង​អស់​មាន​ស្តេច​សាមសិប​មួយ​អង្គ។


ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ​បាន​ស្រាក​ស្រាន្ត​នៅ​គ្រប់​ទិស ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ។


អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិតគឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា​ហើយ ដែល​បានប្រយុទ្ធដើម្បី​អ្នក​រាល់​គ្នា។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំៗ ហើយ​ពូកែ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នាបាន​ឡើយ រហូត​មក​ដល់​ថ្ងៃ​នេះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល៍ យើង​បាន​ប្រគល់​ក្រុង​យេរីខូរ ទាំង​ស្តេច ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម